តារាសម្តែង ញ៉ែម សុគន្ធ ត្រៀមខ្លួនក្លាយជាប៉ាគេហើយ

    ភ្នំពេញ៖ខណៈដែលប្រពន្ធរបស់លោកនឹងសម្រាលបុត្រនាពេលឆាប់ៗខាងមុខនេះ។ ក្នុងនាមជាលោកប៉ាគេជាលើកដំបូង លោកញ៉ែមសុគន្ធ បានត្រៀមខ្លួនរួចជាស្រេចក្នុងការមើលថែរទាំសុខភាពរបស់ភរិយា និងទារកក្នុងផ្ទៃ តាមរយៈការជ្រើសរើសសម្ភារៈប្រើប្រាស់ ជាពិសេសគឺអាហារូបត្ថម្ភល្អ ដើម្បីបំប៉នភរិយា និងទារកក្នុងផ្ទៃអោយមានការលូតលាស់បានល្អ។

    ក្នុងចំណោមអាហារូបត្ថម្ភទាំងនោះ លោកក៏បានណែនាំអាហារូបត្ថម្ភមួយប្រភេទដែលភរិយារបស់លោកតែងតែប្រើប្រាស់ជាប្រចាំ ចាប់តាំងពីមុនពេលមានផ្ទៃពោះមកម្ល៉េះ នោះគឺផលិតផលម្សៅទឹកដោះគោ អ៊ីនមៀល នូទ្រីសិនម៉ាម ជាផលិតផលម្សៅទឹកដោះគោ ផលិតតាមស្តង់ដារបស់ប្រទេសសិង្ហបុរី មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ស្រួលញ៉ាំ តម្លៃសមរម្យ ព្រមទាំងមានគុណភាពល្អទៀត ហើយក្នុងពេលថ្មីៗនេះ លោកនិងភរិយា ក៏ត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោ អ៊ិនមៀលនូទ្រីសិនម៉ាម ជ្រើសរើសធ្វើជាអ្នកតំណាងផលិតផលផ្ទាល់តែម្តង។ 

    គួរបញ្ជាក់ផងដែរថា លោកញ៉ែម សុគន្ធ និងភារិយា បានរៀបអាពាហ៌ពិពាហ៌តាមប្រពៃណីយ៉ាងអធិកអធម្មកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្តិសិល្បៈជាច្រើនរយនាក់បានចូលរួម៕ 

adverise with khmeread