កូនភ្លោះប្រុសស្រីកើតមកត្រូវឪពុកម្តាយដាក់ឈ្មោះ កូរ៉ូណា និង កូវីដ នៅឥណ្ឌា

ទារកទើបនឹងកើតប្រុសស្រីមួយគូនៅក្នុងប្រទេសឥណ្ឌា ចំពេលប្រទេសកំពុងបិទ ត្រូវបានដាក់ឈ្មោះថា កូរ៉ូណា និងកូវីដ ដោយឪពុកម្តាយរបស់ពួកគេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

កូនភ្លោះមួយគូនេះបានសម្រាលនៅក្នុងមន្ទីរពេទ្យ Dr BR Ambedkar Memorial នៅព្រឹកព្រហាមថ្ងៃទី២៧ ខែមីនា។ នេះបើយោងតាមទូរទស្សន៍ឥណ្ឌា NDTV។

ឪពុកម្តាយរបស់ពួកគេគឺលោកស្រី Preeti និងលោក Vinay Verma មកពីរដ្ឋ Chhattisgarh បានប្រាប់ទៅកាសែត Press Trust of India ឈ្មោះ កូរ៉ូណា និងកូវីដ គឺត្រូវបានជ្រើសរើសជានិមិត្តរូបនៃការជម្នះលើការលំបាកវេទនា។

អ្នកស្រី Preeti  បាននិយាយថា បុគ្គលិកមន្ទីរពេទ្យបានចាប់ផ្តើមហៅកូនប្រុសរបស់គាត់ឈ្មោះ កូរ៉ូណា និងកូនស្រី កូវីដ ដូច្នេះពួកគេបានសម្រេចចិត្តដាក់ឈ្មោះពួកគេតាមមេរោគរាតត្បាតដ៏កាចសាហាវនេះតែម្តង។

ប្តីប្រពន្ធមួយគូនេះក៏មានកូនស្រីអាយុ២ឆ្នាំម្នាក់រួចទៅហើយផងដែរ ហើយបានព្យាយាមទៅដល់មន្ទីរពេទ្យទាន់ពេលវេលាសម្រាប់ការសម្រាលកូនចំពេលគេបិទទ្វារប្រទេស៕


 

adverise with khmeread