ខ្លានៅសួនសត្វញូវយ៉កឆ្លងកូវីដ១៩

ខ្លាញីអាយុ ៤ ឆ្នាំមួយក្បាលនៅសូនសត្វ Bronx Zoo របស់អាមេរិកធ្វើតេស្ដវិជ្ជមានកូវីដ១៩។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យ។

ខ្លាញីឈ្មោះ Nadia ត្រូវគេជឿថាជាករណីឆ្លងដំបូងលើសត្វដែលឆ្លងកូវីដ១៩ក្នុងសហរដ្ឋអាមេរិក។

សួនសត្វ Bronx Zoo ក្នុងទីក្រុងញូវយ៉កនិយាយថា លទ្ធផលធ្វើតេស្ដត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិក្នុងរដ្ឋ Iowa។

Nadia រួមជាមួយនឹងខ្លា ៦ ក្បាលទៀត ក៏បានឆ្លងមេរោគកូរ៉ូណាពីអ្នកមើលថែសត្វក្នុងសួនដែរ៕


 

adverise with khmeread