គិលានុបដ្ឋាយិកាអាមេរិកម្នាក់បដិសេធការធ្វើតេស្តរកកូវីដ១៩ដល់ទៅ២លើក ទីបំផុតស្លាប់ដោយសារកូវីដ១៩តែម្នាក់ឯងនៅក្នុងផ្ទះ

គិលានុបដ្ឋាយិកាម្នាក់ដែលគេជឿថាឆ្លងកូវីដ១៩អំឡុងពេលព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ Henry Ford ក្នុងទីក្រុង Detroit ត្រូវគេរកឃើញស្លាប់នៅក្នុងផ្ទះរបស់នាងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងបដិសេធធ្វើតេស្ដរកកូរ៉ូណាពីរលើក ដោយសារនាងមិនបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ។

សាកសពនាង Lisa Ewald ត្រូវបានមិត្តរបស់នាងប្រទះឃើញនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់នាងនៅទីក្រុង Dearborn រដ្ឋ Michigan កាលពីថ្ងៃពុធសប្តាហ៍មុន ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតសោះនឹងដល់ថ្ងៃខួបកំណើតរបស់នាង។

មិត្តភក្តិនិងក្រុមគ្រួសារបានពិពណ៌នាថានាង Ewald ជាមនុស្សរីករាយនិងសុទិដ្ឋិនិយម ដែលអ្នកស្គាល់នាងនិយាយថានាងមានជំងឺហឺតប្រចាំកាយ។

យោងតាមក្រុមគ្រួសាររបស់នាងបានឱ្យដឹងថា ទោះបីជានាងមានស្ថានភាពសុខភាពយ៉ាងណាក៏ដោយក៏នាងសុខចិត្តប្រថុយជីវិតដើម្បីជួយអ្នកដទៃដែរ៕ ប្រភព៖ Daily Mail

 

adverise with khmeread