22b5b02b 2be6 490c 888f bd0010660e30

លួច​លុយ​ក្នុង​កាបូប​អ្នកលក់​បន្លែ​ផ្សារ​ដើម​គរ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ស្ទើរ​ស្លាប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​យកលុយ​អ្នកលក់​បន្លែ​ផ្សារ​ដើម​គ យក​អ្នក​ប្រមាណ​ជិត​៤០​ម៉ឺន​រៀល។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន។​

    បើតាម​សម្តី​រៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​លក់​បន្លែ​នៅ​កន្លែង កើតហេតុ​ដូច​សព្វមួយដង និង​បានដាក់​កាបូប​លុយ​នៅលើ​ថង់​បន្លែ​។ ហើយ​នៅវេលា​កើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​បាន​ដើរមក និង​បាន​លួច​យកលុយ​ក្នុង​កាបូប​របស់គាត់ ហើយ​ត្រូវបាន​អ្នក​ដែល​នៅក្បែរនោះ​ឃើញ​ក៏​ស្រែក​ឆោឡោរ​ឡើង។​

    ពេលនោះ​ជនសង្ស័យ​មានការ​ភិតភ័យ​ក៏បាន​នាំគ្នា​យកលុយ​រត់​គេចខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​តាំង​ពីមុខ​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ឋ​នៈ​កាល់​តិច​ស្ទាក់​ចាប់បាន​ម្នាក់​នៅមុខ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន រួច​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់ ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​យកលុយ​គេចខ្លួនបាត់។​

     ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់