លោក Pep Guardiola មានទុក្ខជាទម្ងន់ ក្រោយម្តាយរបស់គាត់ស្លាប់ដោយសារកូវីដ១៩នៅអេស្ប៉ាញ

ក្លឹប Manchester City បានប្រកាសកាលពីថ្ងៃចន្ទទី៦មេសាថា ម្ដាយរបស់គ្រូបង្វឹកលោក Pep Guardiola បានស្លាប់ដោយវីរុសកូរ៉ូណា។

លោកស្រី Dolors Sala Carrio បានលាចាកលោកក្នុងទីក្រុង Barcelona នៅអាយុ ៨២ ឆ្នាំ។

ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្លឹបនិយាយថា "គ្រួសារ Manchester City មានការសោកស្ដាយក្នុងការរាយការណ៍ពីការស្លាប់ម្ដាយរបស់លោក Pep គឺលោកស្រី Dolors Sala Carrió ក្នុងថ្ងៃនេះនៅសង្កាត់ Manresa ទីក្រុង Barcelona បន្ទាប់ពីឆ្លងមេរោគកូរ៉ូណា"។

លោកស្រី Dolors បានរៀបការជាមួយឪពុករបស់ Pep ឈ្មោះ Valenti ហើយគាត់ក៏ជាម្តាយរបស់បងស្រីពីរនាក់របស់ថៅកែ Man City និងប្អូនប្រុស Pere ដែលជាភ្នាក់ងារបាល់ទាត់ផងដែរ៕

adverise with khmeread