បុរសម្នាក់ត្រូវម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ធ្ងរនៅឃុំកំពង់ចម្លង

កណ្តា​ល​ ៖ ប្តីជិះម៉ូតូដឹកប្រពន្ធនិងកូន បើកក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុកអ្នកថ្មើរជើងម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទី នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ អេង ហុង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អ្នកបើកបរមានឈ្មោះ អោម សុខឃឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រយ៉ាបកើត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុ ខដឹកប្រពន្វឈ្មោះ ចាន់ សុខម៉ារី ភេទស្រី អាយុ៣០ឆ្នាំ និងកូនឈ្មោះ ទេ ដាវិត ភេទប្រុស អាយុ៥ឆ្នាំ។

ប្រភពពីកន្លែងបានឱ្យដឹងថា​ អ្នកបើកម៉ូតូមកពីទិសខាងត្បូងទៅទិសខាងជើងមកដល់កន្លែងកើតហេតុបានបើកមកបុកឈ្មោះ អេង ហុង ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិព្រែកជ្រូក ឃុំបាក់ដាវ ដែលដើរចេញពីក្នុងផ្ទះធ្វើបុណ្យបងប្អូននៅភូមិត្បូងដំរី តែម្តង បណ្តាលឱ្យរបួសធ្ងន់ធ្ងន់ធ្ងរ បានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ។

ម៉ូតូម៉ាកហុងដាសេ.១២៥ ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ ១ AZ ៩៣៨៤ រងការខូចខាតបន្តិចបន្ទួច។

ក្រោយមកសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ យកម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍កំពង់ចម្លង រងចាំជំនាញមកវាស់វែងនៅពេលក្រោយ៕


 

adverise with khmeread