រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់និងរបួសម្នាក់នៅស្រុកមុខកំពូល

កណ្តាល​ ​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់​ នាថ្ងៃទី០៦ មេសា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាចលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែតលេខ៣៦-៣៧ ចំណុចភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

បូលិសនិយាយថា​ ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា  C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH5493 បើកបរដោយឈ្មោះ ចាប ឡាច ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ រួមដំណើរម្នាក់ឈ្មោះ ញឹម គីមហ័ង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជ្រោយក្របៅទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើដំណើរពីជើងទៅត្បូង។ 

លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងកើត បណ្ដាលឱ្យរថយន្តមួយគ្រឿងម៉ាក HYUNDRI ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3B7534 អ្នកបើកបរ រត់គេចបាត់ ធ្វើដំណើរពីជើងទៅត្បូង (ស្របទិសគ្នា) ហើយបានមកបុកម៉ូតូហុងដាដែលបត់ឆ្វេងខាងលើ បណ្ដាលឱ្យរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះ ចាប ឡាច និងស្លាប់អ្នករួមដំណើរឈ្មោះ ញឹម គឹមហ័ង នៅកន្លែងកើតហេតុ  ហើយអ្នករបួសបានបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិព្រែកដំបង និងកំលាំងជំ នាញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង ហើយបានយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូល។

ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ប៉ូលិសបានសន្និដ្ឋានថាដោយអ្នកបើកបរម៉ូតូហុងដាពាក់ផ្លាកលេខភ្នំពេញ1IH5493 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តបើកបរលឿន៕

adverise with khmeread