Arsenal មានទំនុកចិត្តក្នុងការផ្ទេរ Ryan Franserរបស់ក្លឹប Bournemouth

        ក្លឹបកាំភ្លើងធំArsenal មាន​ទំនុកចិត្ត​ថា ពួកគេ​គឺជា​ក្រុម​ដែលមាន​ប្រៀប​ក្នុង​ការ​ចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​កីឡាករ Ryan Franserរបស់ក្លឹប Bournemouth ស្របពេល​ខ្សែបម្រើស្លាប​រូបនេះ​គ្រោង​នឹងចប់​កិច្ច​សន្យា​នៅ​រដូវក្តៅ​នេះ។

        Ryan ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ពីក្លឹបកំពូលៗនៅ​រដូវកាល​២០១៨​និង​២០១៩ បន្ទាប់ពី​ជួយ​បង្កើត​ឱកាស​១៤លើកនិង​រក​បាន​៧គ្រាប់។ប៉ុន្តែនៅរដូវកាល​នេះ​កីឡាកររូបនេះមាន​ការ​លំបាក​ជាងមុន​​ ដោយជួយបង្កើត​ឱកាស​បាន​ត្រឹម​៤លើក​ចំពេល​ក្លឹបនេះកំពុង​ត្រដាប​ត្រដួស​នៅតំបន់កាត់ចេញ។

        កីឡាករ​សញ្ជាតិ​ស្កុត​រូបនេះមិន​ព្រមចុះកិច្ច​ព្រមព្រៀង​ថ្មីទេ ហើយ​ហាក់ដូចជា​ត្រូវចាកចេញពីពហុកីឡាដ្ឋាន Vitality Stadium ស្របពេល​ក្លឹប Arsenal ផ្តោត​គោលដៅ​នាំយក​កីឡាករ​រូបនេះ​ដោយ​ឥតតម្លៃផ្ទេរ៕

adverise with khmeread