adverise with khmeread 1

បើករថយន្តលឿនពេកគេចម៉ូតូពីមុខ ជ្រុលបុករនាំងដែកទាំងព្រឹក

    ភ្នំពេញ ៖ រនាំងដែកបែងចែកទ្រូងផ្លូវបានរងការខូចខាតបាក់ខ្ទេចអស់ចំនួន ៨ផ្ទាំងដោយសាររថយន្តទំនើបមួយគ្រឿងបើកបុកកាលពីវេលាម៉ោង07និង15នាទីព្រឹកថ្ងៃទី15 ខែធ្នូ ឆ្នាំ2015នៅមុខក្រុមហ៊ុន​ ប៊ូយ៉ុង មហាវិថីសហព័ន្ទរុស្សី ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។​​​
    អត្តសញ្ញាណអ្នកបើករថយន្តមិនត្រូវបានគេស្គាល់ឡើយ ដោយអ្នកបើកបរបន្សល់រថយន្តបង្កហេតុមាន ម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-3333នៅនឹងកន្លែង ។​​​​​​
    ប្រភពបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញរថយន្តបង្កខាងលើបើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើបានគេចពីម៉ូតូមួយគ្រឿង ដែលបើកបរមកក្នុងទិសដៅបញ្ច្រាសចរាចរណ៍នៅខាងមុខក៏ជ្រុលទៅបុករនាំង ដែកពុះចែកទ្រូង​ផ្លូវបាក់និងវៀចអស់ចំនួន8ផ្ទាំងតែម្តងប៉ុន្តែ មិនមានរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។​
   បន្ទាប់ពីកើតហេតុគេបានឃើញសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុដោយមិនបាន​ឃាត់យុវជន​ខាងលើឡើយ​ ដោយសំអាងថាបើកបរមិនមានជាតិស្រវឹងហើយបានស្ទូចយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

adverise with khmeread

មតិយោបល់