FIFA គ្រោងពន្យាររដូវកាលនិងទីផ្សារទិញដូរកីឡាករដោយមិនកំណត់

        ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភព​លោក​ FIFA នឹង​បញ្ជាក់ពី​ការ​ពន្យារពេល​មិនកំណត់​សម្រាប់រដូវកាល​ ២០១៩-២០​ដោយ​ផ្តល់​អំណាច​ដល់​ប្រទេសនីមួយៗ​ក្នុង​ការ​កំណត់​ពេលវេលា​ចាប់ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ឡើងវិញ។

        តាម​សេចក្តី​រាយការណ៍ថា​ ​FIFA ក៏គ្រោង​កែប្រែ​កាលបរិច្ឆេទ​នៃរដូវកាល​ទិញដូរ​កីឡាករ​នៅ​រដូវក្តៅនេះផងដែរ​ ហើយ​នឹងអនុញ្ញាតឲ្យ​កីឡាករ​ពន្យារ​កិច្ចសន្យារបស់​ខ្លួន​ក្រោយ​ថ្ងៃទី​៣០​ខែ​មិថុនា​។

        ផែន​ការ​ ដែល​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ពីរ​ថ្ងៃបន្ទាប់នោះ មានន័យថា ការ​ចាប់ផ្តើម​រដូវកាល​ហាក់ដូចជា​មិន​វិលត្រឡប់​មកវិញ​ក្នុង​ពេល​ឆាប់ៗនេះទេ ខណៈ​ក្រប​ខណ្ឌ​ EPL ចង់ចៀសវាងការ​សងប្រាក់​ទៅ​ក្រុម​ហ៊ុន​ផ្សាយ​បន្តក្នុង​ទំហំទឹកប្រាក់ច្រើនសន្ធឹនសន្ធាប់។

        រដូវកាល​នៅ​ក្របខណ្ឌ EPL ត្រូវ​ការ​បញ្ចប់​ បើមិនដូច្នេះទេ ក្លឹប​ទាំ​ងអស់នឹង​ត្រូវ​បង្ខំចិត្ត​សងប្រាក់​៧៦២​លានផោន​ទៅឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​៕

adverise with khmeread