Man City គ្រោងពិន័យប្រាក់ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីកីឡាករ Kyle Walker ល្មើសនឹងលក្ខខណ្ឌដាក់ខ្លួនដាច់ដោយឡែក

    ខ្សែការពារ Kyle Walker ប្រឈមនឹងការផាកពិន័យជាប្រាក់យ៉ាងច្រើនពីក្លឹប Man City បន្ទាប់ពីកីឡាកររូបនេះបានក្លាយជាកីឡាករថ្មីបំផុតនៅក្របខណ្ឌ EPL ដែលរំលោភការណែនាំនៅដាច់ដោយឡែក។
    Walker បានរៀបចំពិធីជប់លៀងជាមួយស្រ្តីកំដរពីរនាក់កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ហើយមានព័ត៌មានថា ស្ត្រីទាំងពីរនេះទទួលបានប្រាក់ឈ្នួល ២.២០០ផោនដោយត្រូវបានអញ្ជើញទៅគេហដ្ឋានរបស់ Walker ។ទោះបីជាយ៉ាងណា Walker បានសូមអភ័យទោសកាលពីថ្ងៃអាទិត្យ។
    Man City បានចាត់វិធានការលើឥរិយាបថរឹងរូសរបស់កីលាករវ័យ២៩ឆ្នាំរូបនេះដែលតាមចោទថាបានកើតមានតែប៉ុន្មានម៉ោងមុនពេលកីឡាកររូបនេះសូមអភ័យទោសជាសាធារណៈ។
    កាលពីសប្តាហ៍មុនកីឡាករJack Grealishបានរំលោភលើការណែនាំរបស់រដ្ឋាភិបាល ហើយត្រូវបានក្លឹប Aston Villa ពិន័យជាប្រាក់ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅគេហដ្ឋានរបស់មិត្តរួមក្រុម ហើយប្រាក់ពិន័យនេះនឹងផ្តល់ជូនទៅមូលនិធិសប្បុរធម៌៕
 

adverise with khmeread