West Ham បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករ Alexis Sanchez

        ក្លឹប​ West Ham បាន​ទាក់ទងជាមួយ​ភ្នាក់ងារ​របស់​កីឡាករ Alexis Sanchez ដើម្បីរកឱកាស​ផ្ទេរ​កីឡាកររូបនេះ​នៅរដូវក្តៅ​នេះ។បច្ចុប្បន្ន Sanchez ​កំពុង​លេង​ខ្ចីជើងជាមួយ​ក្លឹប Inter Milan ក្រោយ​ពី​ចាកចេញពី​ក្លឹប Man Utd​ ប៉ុន្តែ​ធ្វើ​មិន​សូវ​បាន​ល្អទេ​នៅ​ប្រទេស​អ៊ីតាលី​និង​មាន​បញ្ហា​របួស​ច្រើន។

        កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​លេង​បាន​១៥​ប្រកួត​សម្រាប់​ក្រុម​របស់​លោក Antonio Conte ដោយ​ទើបតែរកបាន​១គ្រាប់​ប៉ុណ្ណោះ ហើយ​ក្លឹប Inter Milan គ្មាន​បំណង​រក្សា​ទុក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ីលី​រូបនេះ​ហួស​ពីរដូវកាល​នេះទេ។

តាមព័ត៌មានថា ក្លឹប Inter Milan គ្មានបំណងទិញ Sanchez ​ផ្តាច់នោះទេ​ ដោយសារតែ​ប្រាក់ឈ្នួល​១០,៦លានផោន​ក្នុងមួយ​ឆ្នាំរបស់កីឡាកររូបនេះ​។

        ស្របពេល​​ដែល Man Utd​ក៏មិនចង់​រក្សា​ទុក​ផងដែរ​នោះ Sanchez អាចនឹង​ស្វែងរក​ក្លឹបថ្មី​នៅ​ពេល​ណាទីផ្សារទិញដូរកីឡាករ​បើកទ្វារ ហើយតាមសេចក្តី​រាយការណ៍ថា ក្លឹប West Ham បាន​ទាក់ទងទៅលោក Fernando Felicevichដែលជាភ្នាក់ងារ​របស់​ Sanchezដើម្បី​សួរនាំ​ពី​លទ្ធភាព​ផ្ទេរ​។

        ទោះបីជា​យ៉ាងណាប្រាក់ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយសប្តាហ៍របស់ Sanchez ​នៅ​ក្លឹប Man Utd​ អាចជាបញ្ហាសម្រាប់​ក្លឹប West Ham លើកលែងតែ​កីឡាករ​រូបនេះយល់ព្រមទទួល​យក​ការ​កាត់​ប្រាក់ឈ្នួល៕

adverise with khmeread