ចិនរាយការណ៍ករណីស្លាប់ដោយសារកូវីដ១៩ចំនួនសូន្យនាក់ជាលើកដំបូង

ប្រទេសចិនបានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅថ្ងៃអង្គារនេះជាលើកដំបូង ចាប់តាំងពីវាបានចាប់ផ្តើមឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃក្នុងខែមករា។

គណៈកម្មការសុខភាពជាតិចិនបាននិយាយថា មានករណីបញ្ជាក់ចំនួន ៣២ករណី គឺធ្លាក់ចុះពីចំនួន ៣៩កាលពីថ្ងៃចន្ទ។

វាកើតឡើង នៅពេលដែលរដ្ឋាភិបាលចិនកំពុងពិនិត្យពិចារណាអំពីថាតើវាគឺជាសេចក្តីរាយការណ៍មិនពិតឬយ៉ាងណានៃតួលេខរបស់ខ្លួន។

រដ្ឋាភិបាលនិយាយថា មនុស្សជាង ៣.៣៣១ នាក់បានស្លាប់ និង ៨១.៧៤០នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសមួយនេះ។

ករណីដែលបានបញ្ជាក់ទាំងអស់នៅថ្ងៃអង្គារនេះ គឺកើតឡើងពីអ្នកធ្វើដំណើរចូលមកដល់ទឹកដីចិនពីប្រទេសក្រៅ៕ ប្រភព៖ BBC


 

adverise with khmeread