ឧទ្យានជាតិចិនណែនប៉ែសក្រោយចិនដកបម្រាមបិទក្រុង

ប្រជាជនចិនយ៉ាងសម្បើមបានប្រមូលផ្តុំគ្នានៅតាមតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពយ៉ាងកកកុញ បន្ទាប់ពីរដ្ឋាភិបាលបានដកការរឹតត្បិតក្នុងការធ្វើដំណើរអស់រយៈពេលជាច្រើនខែ និងវិធានការទប់ស្កាត់បិទទ្វារប្រទេសយ៉ាងតឹងរ៉ឹង។

ទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីគោលនយោបាយចូលទស្សនាដោយសេរីមួយនៅឧទ្យាន្តភ្នំ Huangshan ក្នុងខេត្តអានហួយ។

នៅម៉ោង ៧:៤៨ នាទីព្រឹកម៉ោងក្នុងតំបន់ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសថា ឧទ្យាននេះមានសមត្ថភាពផ្ទុកមនុស្សរាល់ថ្ងៃចំនួន ២ម៉ឺននាក់។

ទិដ្ឋភាពហ្វូងមនុស្សកំពុងប្រជ្រៀតគ្នានេះ ផ្តិតចេញពីប្រទេសចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសកូរ៉ូណា បានធ្វើអ្នកលេងអ៊ីនធឺណេតមានភាពរសាប់រសល់យ៉ាងខ្លាំងអំពីលទ្ធភាពផ្ទុះកូវីដ១៩ម្តងទៀត រួចចោទជាសំណួរថា ៖

តើអ្នកចង់ធ្វើឱ្យផ្ទុះជំងឺម្តងទៀតឬ?
គោលនយោបាយចូលទស្សនាដោយសេរីមិនគួរត្រូវបានលើកទឹកចិត្តទេ ដោយសារការរាតត្បាតមិនទាន់ចប់នៅឡើយ៕ 


 

adverise with khmeread