នៅអង់គ្លេសមានអ្នកបំផុសថាប្រព័ន្ធ 5G មានផ្ទុកវីរុសកូរ៉ូណា នាំឱ្យពួកជ្រុលនិយមដើរដុតអង់តែនទូរស័ព្ទជាច្រើនកន្លែង

ក្រុមហ៊ុនផ្តល់បណ្តាញសេវាកម្មទូរស័ព្ទចល័តអង់គ្លេសត្រូវបានបង្ខំឱ្យវែកមុខស្វែងរកការពិតចំពោះពាក្យប្រឌិត "គ្មានមូលដ្ឋាន" កំពុងចលាចលពេញអនឡាញនៅប្រទេសអង់គ្លេសដែលនិយាយថា​ អង់តែនប្រព័ន្ធ 5G គឺមានផ្សារភ្ជាប់ទៅនឹងវីរុសកូរ៉ូណា បន្ទាប់ពីអង់តែនជាច្រើនត្រូវបានគេដុតកម្ទេចចោល។

ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ MobileUK ដែលជាបណ្តាញពាណិជ្ជកម្មដែលតំណាងឱ្យក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី O2, EE និង Vodafone បានបន្ថែមថា វាទាក់ទងទៅនឹងវីរុសរាតត្បាត កំពុងត្រូវបានគេប្រើប្រាស់ដើម្បីប្រឌិតរឿងមិនពិតបែបនេះ និងបានបញ្ជាក់ថា បុក្គលិកមួយចំនួននៃឧស្សាហកម្មមួយនេះត្រូវបានរំលោភបំពានជុំវិញរឿងមិនពិតនិពន្ធចេញពីមាត់មនុស្សគ្មានភស្តុតាង។

វាកើតឡើងបន្ទាប់ពីវីដេអូបានផុសឡើងតាមអ៊ិនធឺណេតពីអង់តែនប្រព័ន្ធទូរស័ព្ទមួយត្រូវបានភ្លើងឆាបឆេះ ក្នុងនោះរួមមានមួយស្ថិតនៅក្នុងទីក្រុង Birmingham និងមួយទៀតស្ថិតក្នុងក្រុង Coventry។

រូបភាពដ៏មិនគួរឱ្យនឹកស្មានដល់ ដែលត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយនេះ បានផ្តិតពីទិដ្ឋភាពដែលដងអង់តែនកម្ពស់ ២១ម៉ែត្រ ត្រូវបានភ្លើងឆេះកម្លោច ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងដើម្បីបញ្ឈប់អគ្គីភ័យ៕

 

adverise with khmeread