គ្រប់គ្នាបន់ស្រន់ឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសកុំកើតអីឱ្យសោះ ខណៈស្ថានភាពជំងឺរបស់គាត់កាន់តែដុនដាប

នាយខុទ្ទកាល័យ លោក Michael Gove បានសារភាពថា ការតស៊ូរបស់លោក Boris Johnson នៅបន្ទប់សង្គ្រោះបន្ទាន់ គឺ "គួរឱ្យភ័យខ្លាចខ្លាំងណាស់" នៅថ្ងៃនេះ (៧មេសា) ហើយពួករដ្ឋមន្ត្រីកំពុងបន់ស្រន់ឱ្យគាត់ឆាប់ជាសះស្បើយ។ 

លោក Johnson ត្រូវបានផ្ទេរទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ St Thomas' Hospital ក្នុងទីក្រុងឡុងដ៍ និងបញ្ចូលអុកស៊ីសែន ក្រោយសុខភាពរបស់គាត់កាន់តែដុនដាបខ្លាំងទៅៗក្នុងពេលត្រឹមតែ ២ ម៉ោងក្រោយចូលដល់បន្ទប់ ICU ដោយនាំឱ្យក្រុមវេជ្ជបណ្ឌិតបារម្ភថាគាត់នឹងត្រូវសង្គ្រោះដោយប្រើឧបករណ៍ជំនួយដល់ការដកដង្ហើម។ 

នាយករដ្ឋមន្ត្រីអាយុ ៥៥ ឆ្នាំរូបនេះត្រូវបានផ្ទេរទៅបន្ទប់សង្គ្រោះបន្ទាន់នៅម៉ោង ៧ យប់មិញ ព្រោះពិបាកដកដង្ហើម ជាហេតុបង្ខំឱ្យគាត់ចាត់តាំងរដ្ឋមន្ត្រីការបរទេស Dominic Raab ដឹកនាំរដ្ឋាភិបាលជំនួសគាត់៕ ប្រភព៖ Daily Mail 


 

adverise with khmeread