ជនជាតិកូរ៉េម្នាក់បានទៅ ស្នាក់ការ​អន្តោប្រវេសន៍ សុំត្រឡប់ទៅប្រទេសវិញ

ភ្នំពេញ ៖ ជនជាតិកូរ៉េម្នាក់បានទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំឱ្យសមត្ថកិច្ចជួយបញ្ជូន ជនជាតិកូរ៉េម្នាក់ ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ ប្រហែល០២ឆ្នាំហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី។

ប៉ូលិសនិយាយថា មានជនបរទេស​ឈ្មោះ JUN SUNG HOON ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិកូរ៉េ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឱ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ ប្រហែល០២ឆ្នាំហើយ។

បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ មេសា ២០១៧ តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប គោលបំណងទេសចរណ៍ រយៈកាលស្នាក់នៅប្រទេសកម្ពុជាពុំមានការងារធ្វើ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងគ្មានការងារធ្វើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


 

adverise with khmeread