ដុកទ័រ៩៤នាក់និងគិលានុបដ្ឋាយិកា២៦នាក់ស្លាប់ដោយសារកូវីដ១៩នៅអ៊ីតាលី ខណៈបុគ្គលិកពេទ្យ ១២.៦៨១ នាក់ឆ្លងជំងឺកាចសាហាវនេះ

សមាគមគ្រូពេទ្យសហព័ន្ធអ៊ីតាលីបាននិយាយកាលពីថ្ងៃអង្គារទី៧មេសាថា ដុកទ័រចំនួន ៩៤ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ មន្ដ្រីផ្នែកព័ត៌មាននៃសហព័ន្ធគិលានុបដ្ឋាយិកានៃប្រទេសអ៊ីតាលីបាននិយាយថា គិលានុបដ្ឋាយិកាចំនួន ២៦ នាក់បានស្លាប់ផងដែរបន្ទាប់ពីឆ្លងវីរុសនេះ។

គិតត្រឹមថ្ងៃចន្ទ បុគ្គលិកពេទ្យសរុបដែលឆ្លងវីរុសនេះមានចំនួន ១២.៦៨១ នាក់។ នេះបើយោងតាមវិទ្យាស្ថានសុខភាពជាតិអ៊ីតាលី។

កង្វះឧបករណ៍ការពារត្រឹមត្រូវបានធ្វើឱ្យជំងឺនេះរីករាលដាលនៅខាងក្នុងមណ្ឌលសុខភាព ដែលរួមចំណែកដល់ការចម្លងមេរោគនេះយ៉ាងសម្បើម។ រចនាសម្ពន្ធ័សុខភាពល្អដាច់គេមួយចំនួននៅអឺរ៉ុបគឺស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី ប៉ុន្តែមន្ទីរពេទ្យទាំងនោះរកកល់នឹងដួលរលំ នៅពេលចំនួនអ្នកជំងឺកូវីដ១៩ច្រើនឡើងត្រូវការបន្ទប់ ICU៕ ប្រភព៖ CNN

adverise with khmeread