គិលានុបដ្ឋាយិកាអង់គ្លេសអាយុ ២១ ឆ្នាំសរសេរបណ្តាំមរតកទុកឱ្យមិត្តប្រុសជាស្រេច ព្រោះនាងខ្លាចស្លាប់ទៅពេលកំពុងប្រយុទ្ធក្នុងសមរភូមិកូវីដ១៩

គិលានុបដ្ឋាយិកាវ័យក្មេងម្នាក់ដែលកំពុងស្ថិតនៅសមរភូមិកូវីដ១៩បានប្រាប់កាសែត Daily Mail កាលពីថ្ងៃអង្គារទី៧មេសាថា នាងបានសរសេរបណ្តាំមរតករួចហើយ ព្រោះនាងខ្លាចថានាងនឹងត្រូវស្លាប់ដោយសារជំងឺនេះ។ 

នាង Kate O'Flaherty និយាយថា នាងបានប្រាប់មិត្តប្រុសរបស់នាងពីកន្លែងដែលត្រូវស្វែងរកទ្រព្យសម្បត្តិរបស់នាង ប្រសិនបើនាងឈឺស្លាប់។ 

ក្នុងលិខិតបើកចំហមួយទៅកាន់ប្រទេសអង់គ្លេសដែលកំពុងបិទ គិលានុបដ្ឋាយិកាអាយុ២១ឆ្នាំរូបនេះនិយាយថា "បើអ្នកគិតថាបំពេញកាតព្វកិច្ចជាបុគ្គលិកពេទ្យជារឿងលំបាក ទុកឱ្យខ្ញុំបង្ហាញរូបភាពមួយដល់អ្នក គឺខ្ញុំបានសរសេរបណ្តាំមរតករួចហើយ"។ 

នាង Kate O'Flaherty ត្រូវរង់ចាំរហូតដល់ប្រទេសអង់គ្លេសឈប់បិទ ដើម្បីរកសាក្សី២នាក់ចុះហត្ថលេខា ដើម្បីឱ្យឯកសាររបស់នាងមានសុពលភាព។ 

ដំណឹងនេះលេចឡើងបន្ទាប់ពីក្រុមហ៊ុន Farewill ផ្តល់ជូនការធ្វើបណ្តាំមរតកដោយឥតគិតថ្លៃ ដែលធម្មតាគិតថ្លៃ ៩០ ផោន ចំពោះបុគ្គលិកពេទ្យរដ្ឋអង់គ្លេសទាំងអស់ បន្ទាប់ពីមានអ្នកសម្រុកចូលមើលវេបសាយក្រុមហ៊ុនយ៉ាងច្រើនសន្ធឹក៕ ប្រភព៖ Daily Mail

adverise with khmeread