ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីលេងល្បែងស៊ីសង

កណ្តាល ៖ ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរតងចិន) នាថ្ងៃទី ០៧ មេសា ២០២០ ម៉ោង៣ល្ងាច នៅចំណុចខាងជើងវត្តតាខ្មៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ចាន់ សុភក្រ័ ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះជាម្ចាស់ផ្ទះ (ឃាត់ខ្លួន), ២-ឈ្មោះ សុត រាដូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកខ្សាយ ឃុំពាមជ ស្រុកព្រះស្តេច ខេត្តព្រែវែងមុខរបរ ជាងផាត់មុខ (ឃាត់ខ្លួន), ៣-ឈ្មោះ ម៉េត សាម៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងផាត់មុខ (ឃាត់ខ្លួន), ៤-ឈ្មោះ គៀង ឃូ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងផាត់មុខ (ឃាត់ខ្លួន) និង៥-ឈ្មោះ ឱ រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្គសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ភ្នំពេញមុខរបរ ជាងផាត់មុខ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-ម៉ូតូ១គ្រឿងម៉ា កHonda scoopy ពណ៌សស៊េរី២០១៧ ផ្លាកលេខ ភ្នំពេញ១GN ០៩៥០, ២-ម៉ូតូ១គ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ ស៊េរី២០១៥ ផ្លាកលេខព្រះសីហនុ ១E ៤៧៧៥, ៣-ម៉ូតូ១គ្រឿងម៉ាក yamaha ពណ៌ស ផ្លាកលេខ ភ្នំពេញ ១AV ១២៨៤, ៤-ម៉ូតូ១គ្រឿងម៉ាក Honda c១០០ ពណ៌បៃតង ផ្លាកលេខ ONG202-1065, ៥-ម៉ូតូ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ ស៊េរី២០០៥ ផ្លាកលេខ កណ្តាល ១B៣២៣៩, ៦-ម៉ូតូ១គ្រឿងម៉ាក Honda c ១២៥ពណ៌ខ្មៅ ស៊េរី២០០៩ ផ្លាកលេខ កណ្តាល១I០២៣៤, ៧-លុយខ្មែរ២៤ម៉ឺនរៀល
៨-បៀតងចំនួន៣ហ៊ូ និង៩-ឈើឫស្សីសម្រាប់ឆ្កឹះបៀរចំនួន៨ដើម។

ប៉ូលិសបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាកន្លែងខាងលើមានបើកលេងល្បែងស៊ីសងខុសច្បាប់ (បៀរតងចិន ) ទើបលោកអធិការប៉ូលិសក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ សហការជាមួយប៉ូលិសផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ចុះដល់កន្លែងកើតហេតុឃើញមានជនសង្ស័យមួយក្រុមកំពុងលេងប្រាកដមែន ហើយនៅពេលនោះសមត្ថកិច្ចពួកគាត់ក៏បាននាំគ្នារត់គេចខ្លួនអស់ខ្លះ តែនៅសល់៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាង បញ្ជូនយកមកកាន់ អធិការដ្ឋាននគរបាលក្រងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread