ផ្ទះពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុង, ម្ចាស់ផ្ទះសង្ស័យគេលួចដុត

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង កើតឡើងនៅវេលាម៉ោង១២ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចរង្វង់មូលនាងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ផ្លូវលេខ២០អា ក្នុងភូមិប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ អាង ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ  និងប្រពន្ធមានឈ្មោះ ជចាន់ ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ផ្ទះដែលឆេះទំហំ៦ម៉ែត្រ គុណនឹង១៥ម៉ែត្រ ក្រោមថ្មឈើលើ ២ខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាតុ សង្កាត់ រលួស ខណ្ឌដង្កោ។ 

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឱ្យដឹងថា ដំបូងពួកគាត់ឃើញភ្លើងឆាបឆេះពីខាងក្រោយខាងលើដំបូលផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ចំនួន ៣ គ្រឿងបានបាញ់ឱ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១ និង ២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល។ មូលហេតុអត់ទាន់ដឹង សមត្ថកិច្ចកំពុងស្រាវជ្រាវ។

បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់សារព័ត៌មានថា ពួកគាត់ទុកផ្ទះនេះចោលរយៈពេលជាង២ខែមកហើយមិននៅផ្ទះនោះទេ គឺបានចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរដោយសារមិនបានបង់លុយឱ្យពួកគាត់។ ខណៈពេលដែលភ្លើងកំពុងតែឆេះនិងមាន ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ត្រូវបានអគ្គីភ័យឆាប់ចេះទៅហើយ។

ម្ចាស់ផ្ទះនៅជំហានដំបូងបានសន្និដ្ឋានថា «ប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសារតែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិសនី ហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់សោចោល»៕

adverise with khmeread