ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តដែលយល់ពីតម្រូវការរបស់អ្នកកាន់តែច្បាស់ និងផ្តល់ឱ្យអ្នកកាន់តែច្រើន…!!

(ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលស័ក្តិសម និងអាចបំពេញចិត្តលោកអ្នកបានយ៉ាងល្អបំផុត!

សូមធានាថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាមួយនឹងលក្ខណៈសម្បត្តិពិសេសដែលលោកអ្នកនឹកស្មានពុំដល់ដូចជា៖

* Wind-Free AI Auto Cooling

- ធ្វើឱ្យត្រជាក់ស្រួលខ្លួន

- គ្មានខ្យល់ និងសំឡេងរំខាន

- ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត

- ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI

- ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ

- វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់

* Fast Cooling (Digital Inverter Boost)

- ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!

* Eco Mode

- មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់

- ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)

- រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!

* Motion Detect Sensor (MDS)

- ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់លោកអ្នក! (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏សមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន!

* Easy Filter Plus

- មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងកាដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ!

* PM10 Filter

- ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!

* Tri-Care Filter

- បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!

* Auto Clean

មានមុខងារលាងសម្អាតដោយស្វ័យប្រវត្តិ 3 ដំណាក់កាល៖

1- (10 នាទី) លាងសម្អាតដោយបើកនៅស្លាបព្រិល

2- បន្ទាប់ពីត្រួតពិនិត្យលើសីតុណ្ហភាព និងសំណើមហើយ វានឹងដំណើរការបិទស្លាបព្រិលស្វ័យប្រវត្តិ 10 នាទី ទៀត!

3- បើមិនទាន់ស្ងួតវានឹងត្រួតពិនិត្យសំណើម និងសីតុណ្ហភាពម្តងទៀតហើយបន្តទៅរយៈពេល 10 នាទីទៀត!

* Triple Protector Plus

1- ថែរក្សាការពារលើ Compressor (ការពារភ្លើងចុះទាបបំផុត)

2- ថែរក្សាការពារលើប្រព័ន្ធបញ្ជា (ត្រួតពិនិត្យលើដំណើរការ)

3- អាយុកាលប្រើប្រាស់បានយូរ (Dura-Fin) ៖ ការពារច្រេះស៊ីពុកផុយផ្នែកខាងក្រោយបានយ៉ាងល្អបំផុតដោយរចនាឡើងមានរាងសំប៉ែតដែលអាចបញ្ចុះកម្តៅបានយ៉ាងល្អ និងបានឆ្លងកាត់ការធ្វើតេស្តអាយុកាលប្រើប្រាស់បានយ៉ាងត្រឹមត្រូវតាមស្តង់ដារ!

មិនតែប៉ុណ្ណេះជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះលោកអ្នកលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យឈឺក្បាលទៀតហើយ! ហើយចាប់ពីពេលនេះតទៅ អាកាសធាតុក្តៅខ្លាំង ក្តៅស្អុះស្អាប់ បែកញើស្អិត និងខែចេត្រអែបកៀន!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន ឬធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 !!

adverise with khmeread
PR