Son Heung Min ចូលរួមបំពេញកាតព្វកិច្ចយោធានៅប្រទេសកំណើត

        ព័ត៌មានស្តីពី​ការ​បំពេញកាតព្វកិច្ចយោធារបស់កីឡាករឆ្នើមSon Heung Min ត្រូវ​បាន​បង្ហាញ​ ដោយ​កីឡាករ​សញ្ចាតិ​កូរ៉េខាងត្បូង​រូបនេះនឹង​ប្រឈមចំពោះ​ការ​បាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់ផងដែរ។

        បើតាម​ការ​លើក​ឡើង​របស់​មន្ត្រីយោធា​ម្នាក់​នៅ​កូរ៉េខាងត្បូងថា Son នឹង​ចូល​ហ្វឹកហាត់​ជាមួយនឹង​ការ​បាញ់​គ្រាប់ពិត​ និង​ការដើរចម្ងាយ​៣០​គីឡូម៉ែត្រ​ អឡុងការ​ហ្វឹកហាត់ដ៏​តឹងតែងរយ:ពេល​បី​សប្តាហ៍​ ។

        បុរសគ្រប់រូបដែល​មាន​កាយ​សម្បទាពេញលេញ​នៅក្នុង​ប្រទេសកូរ៉េខាងត្បូង តម្រូវ​ឲ្យ​ចូល​បំពេញកាតព្វកិច្ចយោធា​រយៈ​ពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ Son ទទួល​បាន​ការ​លើកលែង​ដោយសារតែកីឡាកររូបនេះ​បាន​ជួយ​ក្រុម​កូរ៉េខាងត្បូង​ទទួល​បានមេដាយ​មាស អំឡុង​ព្រឹត្តិការណ៍​ Asian Games ឆ្នាំ 2018 ។

        ទោះបីជាយ៉ាងណាកីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​នៅតែ​ត្រូវ​បំពេញកាតព្វកិច្ច​យោធា​រយៈ​ពេល​បី​សប្តាហ៍ដែរ ហើយ​គ្រោងនឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០​ ខែមេសា​នេះ។បច្ចុប្បន្ន Son ត្រូវ​បាន​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​ដោយសារតែ​ច្បាប់​តឹងតែង​បន្ទាប់ពី​កីឡាកររូបនេះត្រឡប់​មកពី​អង់គ្លេស​ទៅ​កាន់​ទឹកដីកំណើត​របស់ខ្លួន៕

adverise with khmeread