ដើមឈើរាងដូចព្រះយ៉េស៊ូញ៉ាំងឱ្យប្រជាជនកូឡុំប៊ីល្មើសច្បាប់បិទប្រទេសដើម្បីប្រមូលផ្តុំគ្នាបួងសួង

ប្រជាជនកកូឡុំប៊ីបានល្មើសនឹងច្បាប់បិទប្រទេសដ៏តឹងរ៉ឹងដើម្បីកុំឱ្យជំងឺកូរ៉ូណារីករាលដាល ដើម្បីនាំគ្នាទៅមើលដើមឈើមួយដើមរាងដូចព្រះយេស៊ូ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៧មេសា។ 

ទិដ្ឋភាពដ៏ចម្លែកនោះកើតឡើងនៅទីក្រុង Magangué ក្នុងភាគខាងជើងប្រទេស គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះប្រកាសបិទដើម្បីកាត់បន្ថយការរីករាលដាលមេរោគ។

អ្នកស្រុកនិយាយថា មនុស្សចាប់ផ្ដើមជុំគ្នានៅមុខដើមឈើដើម្បីបន់ស្រន់ការពារពួកគេពីជំងឺកាចសាហាវនេះ និងសុំព្រះជួយកម្ចាត់បិសាចនៃពិភពលោកនេះ។

អ្នកកាសែត Rodolfo Zambrano ប្រាប់ទៅកាសែត El Tiempo ថា រូបភាពនោះត្រូវបានថតជាប់កាលពីថ្ងៃទី ២៩ មីនា។

មនុស្សនាំគ្នាកាន់ទៀន និងប្រែក្លាយកន្លែងនោះទៅជាចំណុចធម្មយាត្រា ហើយអ្នកកាសែតរូបនោះបន្ថែមថា ប្រជាជនមិនពាក់ម៉ាស់ការពារមុខ ស្រោមដៃ និង មិនឈរឆ្ងាយពីគ្នានោះទេ៕ ប្រភព៖ Daily Mail 

 

adverise with khmeread