ប៉ូលិសព្រហ្មទណ្ឌខេត្តព្រះសីហនុ ឃាត់បុរស៣នាក់សង្ស័យពាក់ព័ន្ធចោរកម្ម

ព្រះសីហនុ ៖ ប៉ូលិសព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងអំពើចោរកម្មកាលពីម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៨ មេសា ឆ្នាំ២០២០ ខណៈពេលកម្លាំងប៉ូលិសជិះម៉ូតូល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវជាប់ផ្ទះសំណាក់ខ្មែរប្រណិត ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ប៉ូលិសនិយាយថា ដំបូងជនសង្ស័យ៣នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ២គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស និងម៉ាក អ៊ិចស៊ិចទ័រ ពណ៌ខ្មៅ គួរឱ្យសង្ស័យ សមត្ថកិច្ចក៏ឃាត់ត្រួតពិនិត្យ ឃើញមានកន្រ្តៃ២, ដង្កាប់២, ទល់រឺវិស ១ដើម, សោដោះបាឡុង៣ដើម និងពិលពាក់ក្បាល១គ្រឿងក៏ឃាត់ខ្លួនតែម្តង។ 

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ មានគម្រោងធ្វើសកម្មភាពលួច ប៉ុន្តែត្រូវបានប៉ូលិសបង្ក្រាបបានមុន។ យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បង្ហាញពីអត្តសញ្ញាណនៅឡើយ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងប៉ូលិសជំនាញសាកសួរតាមនីតិវិធី នៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ៕


 

adverise with khmeread