ប្រទះឃើញសាកសពកម្មករនេសាទម្នាក់បន្ទាប់ពីលង់ទឹកសមុទ្របាន២ថ្ងៃ

ព្រះសីហនុ ៖ សាកសពកម្មករនេសាទម្នាក់ ដែលម្ចាស់ទូកនេសាទអះអាងថា ធ្លាក់ពីលើទូកហើយបាត់ខ្លួនក្នុងសមុទ្រកាលយប់ទៀបភ្លឺថ្ងៃទី៦ មេសា ២០២០ នៅម្តុំកោះថាសក្រុង-ខេត្តព្រះសីហនុ ត្រូវបានម្ចាស់ទូកនេសាទ រកឃើញហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា សពឈ្មោះ សូ រ៉ូ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ ក្រុម៣១ភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានប្រពន្ធឈ្មោះ កែវ ឈួន អាយុ៤៥ឆ្នាំ។ ម្ចាស់ទូកឈ្មោះ ប៉េង អាន ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ (រស់នៅដូចកម្មកររងគ្រោះ)។ 

បច្ចុប្បន្នសាកសពត្រូវបានយកមកដល់គោកហើយប៉ូលិសជំនាញធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread