ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅបារាំងកើនឡើងដល់ខ្ទង់ ១០.០០០ នាក់, ភាគច្រើននៃអ្នកស្លាប់ជាមនុស្សចាស់

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅបារាំងបានកើនឡើងដល់ជាង ១ ម៉ឺននាក់កាលពីយប់ថ្ងៃទី ៧ មេសា បន្ទាប់ពីការស្លាប់រាប់រយនាក់ផ្សេងទៀតត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យនិងមណ្ឌលថែទាំមនុស្សចាស់។

ចំនួនករណីស្លាប់ឡើង ១.៤១៧ នាក់ ពោលកើនពី ៨.៩១១ នាក់ទៅ ១០.៣២៨ នាក់ ដោយធ្វើឱ្យបារាំងក្លាយជាប្រទេសទី ៤ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញ និងអាមេរិក ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ១៩។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មនុស្ស ៥៩៧នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ។ ប៉ុន្ដែបារាំងបានបន្ថែមតួលេខអ្នកស្លាប់ភ្លាមៗក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបូកបញ្ចូលទិន្នន័យពីមណ្ឌលថែទាំមនុស្សចាស់។

តួលេខពីមណ្ឌលថែទាំមនុស្សចាស់គឺ ៣.២៣៧ នាក់ក្នុងចំណោមចំនួនអ្នកស្លាប់សរុប ១០.៣២៨ នាក់ ឬស្មើនឹង ៣១ ភាគរយ៕ ប្រភព៖ Daily Mail


 

adverise with khmeread