បុរសមិនស្គាល់អត្តសញ្ញាណខ្យល់គរបណ្ដាលឱ្យដួលបោកក្បាលស្លាប់

កំពង់ឆ្នាំង ៖ មានករណីខ្យល់គរបណ្ដាលឱ្យដួលបោកក្បាលស្លាប់ នៅចំណុចមុខផ្ទះឈ្មោះ ហេង លី ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារទី៧ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ (មនុស្សសតិមិនប្រក្រតី)។ ករណីខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានស្នាមបែកនៅលើកន្ទុយត្របកភ្នែកខាងស្ដាំ និងបានសន្និដ្ឋានថា «ជនរងគ្រោះពិតជាបានស្លាប់ដោយសារដួលបោកទៅនឹងកម្រាលបេតុងពិតប្រាកដមែន»។

បច្ចុប្បន្ន សពត្រូវបានអាជ្ញាធរឃុំយកទៅបូជានៅវត្តចន្ទសុរិយា ដែលស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

adverise with khmeread