1

Yoona លេប​ត្របាក់​បេះដូង​បុរសៗ​ជាមួយនឹង​រូបថត​ដ៏​គួរឱ្យ​គ្រឺត​នៅឯ​កម្មវិធី​ដើរ​ម៉ូត​ប្រចាំ​សប្តាហ៍​នៃ​ទីក្រុង​សេ​អ៊ូ​ល​

​    ​ទោះបីជា​នៅ​ទីនោះ​មាន​ម៉ូ​ដែល​ស្រស់ស្អាត និង​តារា​ល្បី​ជាច្រើន​នាក់​នៅឯ​កម្មវិធី​បង្ហាញ​ម៉ូត​ប្រចាំ​សប្តាហ៍​នៃ​ទីក្រុង​សេ​អ៊ូ​ល សមាជិក​ក្រុម Girls' Generation នាង Yoona ហាក់​បាន​អន្ទង​ចិត្ត​ទស្ស​និជ​ន​ឱ្យ​ងាក​មក​គយគន់​រូបឆោម​របស់​នាង​មិន​ដាច់​ពី​ក្រសែភ្នែក​។​

​    ​ជាការ​ពិត បន្ទាប់ពី​បាន​ប្រទះឃើញ​រូប​មួយចំនួន​នៃ​តារាចម្រៀង​ស្រី​មកពី​ផលិតកម្ម SM Entertainment រូបនេះ​នៅឯ​ព្រឹត្តិការណ៍​ដើរ​ម៉ូត​ប្រចាំ​សប្តាហ៍ អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មិនអាច​បញ្ឈប់​បាន​នូវ​ការសរសើរ​ពី​ភាពស្រស់ស្អាត​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់​នាង​បានឡើយ​។​

​    ​នាង​បានបង្ហាញ​វត្ត​មាននៅ​ព្រឹត្តិការណ៍​មួយ​នេះ​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ដ៏​សាមញ្ញ រួមជាមួយ​នឹង​ការ​សំអិតសំអាង​ខ្លួន​តិចតួច​បំផុត​ក្នុង​កាយវិការ​ដ៏​រម្យទម​គួ​ឱ្យ​ចង់​គយគន់​ជាទីបំផុត​។

​    ​ជាមួយនឹង​ច​រិ​ក​លក្ខណៈ​ដ៏​ល្អឥតខ្ចោះ និង​រូបរាង​ដ៏​ស្រស់​ឆើតឆាយ​របស់​នាង​បាន​ញ៉ាំងឱ្យ​បណ្តា​អ្នកគាំទ្រ​មួយចំនួន​អះអាងថា​រូបសម្បត្តិ​របស់​នាង​មើលទៅ​ហាក់ដូចជា​កូន​តុ​ក្កាតា Barbie ដែលមាន​ជីវិត​មួយ​អ៊ីចឹង​៕

ប្រភព៖ Koreaboo

មតិយោបល់