ក្រុមហ៊ុនធានារ៉ាប់រងរថយន្តនៅអាមេរិកនិងកាណាដាប្រគល់លុយ ៨០០ លានដុល្លារឱ្យអតិថិជនវិញ ព្រោះគ្មានឡានបើកបរលើដងផ្លូវ

ក្រុមហ៊ុនធានារ៉ាប់រងចំនួនពី គឺ Allstate និង American Family Insurance បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានប្រគល់ប្រាក់ប្រហែល ៨០០ លានដុល្លារទៅអតិថិជនធានារ៉ាប់រងរថយន្តវិញ ដោយសារតែមនុស្សដែលបើកលើសល្បឿនលែងមានអំឡុងពេលវិបត្តិកូរ៉ូណា។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃពុធទី៨មេសា។

ក្រុមហ៊ុន Allstate និយាយថា ខ្លួននឹងសងប្រាក់វិញប្រហែល ១៥% នៃបុព្វលាភដែលបានបង់ដោយអតិថិជនរបស់ខ្លួននៅក្នុងខែមេសា និងឧសភា ដែលនឹងមានចំនួនសរុបប្រហែល ៦០០ លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Allstate លោក Tom Wilson បាននិយាយថា "ដោយសារការធ្លាក់ចុះនៃការបើកបរមិនធ្លាប់មានពីមុនមក អតិថិជននឹងទទួលបានការសងប្រាក់វិញ ពីព្រោះការបើកបរតិចមានន័យថាគ្រោះថ្នាក់តិចជាងមុន" ។

ការបង់ប្រាក់របស់ក្រុមហ៊ុន Allstate នឹងទៅដល់អតិថិជនអាមេរិក និងកាណាដាទាំងអស់ជាមួយនឹងការធានារ៉ាប់រងរថយន្តផ្ទាល់ខ្លួន ទោះបីរដ្ឋរបស់ពួកគេបញ្ជាឱ្យនៅក្នុងផ្ទះក៏ដោយ។ ចំណែកឯក្រុមហ៊ុន American Family Insurance ដែលបម្រើអតិថិជន ១៩ រដ្ឋក៏និយាយប្រគល់លុយឱ្យអតិថិជនវិញដែរ៕