អាងទីក្រុងញូវយ៉កស្ងាត់ សេដ្ឋីបែកថ្នាំម្នាក់បើកឡានតម្លៃ៧៥ម៉ឺនដុល្លារក្នុងល្បឿនផ្តាច់ព្រលឹងបុកខ្ទេចគូទឡានគេចតចោល

សេដ្ឋីម្នាក់បានបើកឡានប្រណីតម៉ាក Porsche Mirage GT តម្លៃ ៧៥ ម៉ឺនដុល្លារបុកខ្ទេចគូទឡានគេចតចោល ខណៈបើកលឿនដូចរន្ទះនៅតាមដងផ្លូវស្ងាត់ក្នុងសង្កាត់ Manhattan នៃក្រុងញួវយ៉ក ខណៈកំពុងបែកថ្នាំ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៨មេសា។ 

លោក Benjamin Chen អាយុ ៣៣ ឆ្នាំ បានបាត់បង់ម្ចាស់ការលើរថយន្តស្ព័រដ៏កម្រនេះនៅម៉ោង ៧:៣០ នាទីព្រឹកថ្ងៃអង្គារ និងបុកមួយទំហឹងចំគូទរថយន្តចតចោលមួយគ្រឿង។ 

អ្នកក្រុងញូវយ៉កមួយចំនួនបានសម្លឹងមើលទាំងស្រឡាំងកាំង ខណៈលោក Chen ព្យាយាមបើកឡានរត់ ត្បិតវាខ្ទេចមុខមើលលែងយល់និងថែមទាំងបែកកង់ក៏ដោយ។

ទីបំផុតប៉ូលិសបានមកដល់កន្លែងកើតហេតុចាប់ខ្លួន Chen និងចោទពីបទបើកបរធ្វេសប្រហែស និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន។ 

Chen ជាសេដ្ឋីញៀននឹងរថយន្តប្រណីតៗ និងជាអ្នកបើកកម្មវិធីប្រណាំងឡានបែបគ្រោះថ្នាក់ហៅថា Gold Rush Rally ហើយថែមទាំងធ្លាប់ថតវីដេអូខ្លួនឯងបើកឡាន Bugatti Veyron ក្នុងល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង៕ ប្រភព៖ Daily Mail

adverise with khmeread