វិធីដ៏មានប្រសិទ្ធភាពដើម្បីព្យាបាលរោគពពែកឆ្កែ

ពពែឆ្កែគឺជាការឆ្លងរោគក្នុងក្រពេញប្រេងមួយនៅក្នុងត្របកភ្នែក។ រោគនេះចាប់ផ្តើមដំបូងដោយការស្ទះក្រពេញប្រេង ដែលបង្កដោយធូលីដី គ្រឿងសម្អាង និង ភាគល្អិតដទៃទៀត។ ក្រោយមកវាឆ្លងរោគដែលបង្កឡើងពីបាក់តេរី ដោយករណីភាគច្រើនគឺនាំឱ្យហើមនិងមានខ្ទុះ។ ក៏មានករណីដទៃទៀតដែរបង្កឱ្យកើតពពែឆ្កែ ដូចជា ស្ត្រេសខ្លាំង បម្រែបម្រួលអ័រម៉ូន និង ជំងឺរលាកស្បែក។ 

រោគពពែឆ្កែនេះមិនបាច់ព្យាបាលក៏ជាសះស្បើយដោយខ្លួនវាដែរក្នុងពេល១ឬ២សប្តាហ៍។ ទោះយ៉ាងណា គេមានវិធីព្យាបាលដើម្បីឱ្យរោគនេះឆាប់ជាក្នុងរយៈពេលខ្លី។ វិធីទាំងនោះមានដូចជា៖ 

១. ស្អំក្រណាត់សើមក្តៅឧណ្ហៗ ៖ ស្អំថ្នមៗត្រង់កន្លែងកើតពពែឆ្កែនឹងជួយជំរុញលំហូរឈាម ដូច្នេះនឹងពន្លឿនការជាសះស្បើយបានឆាប់។ ស្អំមួយថ្ងៃ៣ទៅ៤ដង។

២. ត្រាំតែបៃតងក្នុងទឹកក្តៅ ៖ យកកាកតែសើមក្តៅឧណ្ហៗមកស្អំលើកន្លែងកើតពពែឆ្កែចំនួន៥នាទី។ អនុវត្តបីបួនដងក្នុងមួយថ្ងៃ។

៣. រមៀត ៖ រមៀតជាឱសថព្យាបាលរលាកពូកែបំផុត។ ដាំទឹកក្តៅមួយកូនប៉ាន់លាយជាមួយរមៀតម៉ដ្ឋ១ស្លាបព្រាបាយ។ ទុកទឹកឱ្យត្រជាក់ បន្ទាប់មកយកសំឡីជ្រលក់ទឹកនោះលាងត្រង់ពពែឆ្កែដើម្បីសម្អាតមេរោគ។ អនុវត្តបីបួនដងក្នុងមួយថ្ងៃ។

៤. ប្រទាលកន្ទុយក្រពើ ៖ យកផ្នែកអន្ធិលៗរបស់ប្រទាលមកបិតពីលើពពែឆ្កែ ២០ នាទី រួចសឹមលាងទឹកក្តៅឧណ្ហៗសម្អាតមេរោគ។ អនុវត្តបីបួនដងក្នុងមួយថ្ងៃ។ 

៥. ស្លឹកត្របែក ៖ ស្លឹកត្របែកជាវិធីព្យាបាលពីបុរាណដើម្បីសម្អាតមេរោគពីមុខរបួសនិងទប់ស្កាត់កុំឱ្យឆ្លងមេរោគ។ លាងស្លឹកត្របែកឱ្យស្អាត រួចយកវារុំក្នុងកូនក្រណាត់ស្តើងមួយ ហើយជ្រលក់ក្នុងទឹកក្តៅឧណ្ហៗ សឹមយកមកស្អំលើពពែឆ្កែ។ អនុវត្តវិធីនេះបីបួនដងរាល់ថ្ងៃ៕

adverise with khmeread