ភ្នំហេមពាន្តមើលឃើញច្បាស់ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ក្រោយឥណ្ឌាបិទប្រទេសលែងមានផ្សែងបំពុល

ភ្នំហេមពាន្តអាចមើលឃើញច្បាស់ជាលើកដំបូងពីផ្នែកជាច្រើននៃប្រទេសឥណ្ឌាក្នុងរយៈពេល៣០ឆ្នាំ។ 

កម្រិតនៃការបំពុលខ្យល់អាកាសនៅទូទាំងប្រទេសឥណ្ឌា ដែលល្បីខាងខ្យល់កខ្វក់នោះ បានធ្លាក់ចុះយ៉ាងគំហ៊ុកចំពេលប្រទេសនេះកំពុងបិទដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ 

ប្រជាជនមកពីស្រុក Jalandhar ក្នុងរដ្ឋ Punjab នៅឆ្ងាយពីភ្នំហេមពាន្តប្រមាណ ២០១ គីឡូម៉ែត្រ បាននាំគ្នាផ្អើលចែករំលែកពេញបណ្តាញសង្គមនូវរូបភាពដ៏អស្ចារ្យមិនគួរឱ្យជឿនៃភ្នំដែលមានទឹកកកគ្របពីលើកំពូលនេះ។ 

អតីតកីឡាករគ្រីឃីតឥណ្ឌា លោក Harbhajan Singh បាននិយាយថា គាត់បានឃើញផ្ទាល់ភ្នែកជាលើកដំបូងនូវភ្នំហេមពាន្តពីផ្ទះរបស់គាត់។ 

លោកបានដាស់តឿនថា ការបំពុលបរិយាកាសពិតជាមានពិតមែនមកលើធម្មជាតិ៕ ប្រភព៖ Daily Mail

 

adverise with khmeread