កម្លាំងអាវុធហត្ថខេត្តបាត់ដំបងវ៉ៃខ្នោះ លោកផ្កាយបួនក្លែងក្លាយម្នាក់

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា ស័ក្ដិនាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ ឈ្មោះ ណាំ កប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងស័ក្ដិស្មា ផ្កាយមាស៤ចំនួន១ គូ, ស័ក្ដិអាវប្រយុទ្ធចំនួន១ គូ, ស្លាក ឈ្មោះ នាយឧត្តមសេនីយ៍ផ្កាយមាស៤ចំនួន១, មេដាយ ១ កំប្លេ, ឯកសណ្ឋានប្រយុទ្ធ១ កំប្លេ, សញ្ញាសម្គាល់ នាយឧត្តមសេនីយ៍១ គូ និងស្លាក ឈ្មោះ ហង់ សំណាង ចំនួន១។

បច្ចុប្បន្នកម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង បាននិងកំពុងបន្តស្រាវជ្រាវបន្តតាមនីតិវិធី៕


 

adverise with khmeread