ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ពីបទរក្សាទុកថ្នាំញៀននៅសង្កាត់ក្បាលកោះ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នា ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ យឿន មិក ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិអង្គរុន សង្កាត់ក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង, ២- ជនសង្ស័យឈ្មោះ ខុន វិន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិអង្គរុន សង្កាត់ក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង និង៣- ជនសង្ស័យឈ្មោះ ថន ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិអង្គរុន សង្កាត់ក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់ថង់តូចនិងម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-2863 លេខតួ-ម៉ាស៊ីន ៥៤៧៩៧១០។

ជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


 

adverise with khmeread