adverise with khmeread Tumblr nwte3fmmxm1uxdroio1 500

​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​អះអាងថា​ទម្រង់​មុខ និង​ដងខ្លួន​របស់ស្រីស្រស់វ័យ ១៦ឆ្នាំ Tzuyu ស័ក្តិ​សមជា​ស្នាដៃ​សិល្បៈ​ល្អ​ឯក​ពិតៗ​

    ​ទោះបី​ជាមាន​តារា​ស្រី​ដែលមាន​សម្រស់​ស្រស់ស្អាត​ជាច្រើន​នាក់​បានបង្ហាញ​វត្តមាន​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​តារា Korea Cable TV Awards ឆ្នាំ​២០១៦ នាពេល​ថ្មី​កន្លង​នេះ​ក៏ដោយ ក៏​សមា​ជិ​ក្រុម TWICE ស្រី​រូប​ស្រស់ នាង Tzuyu នៅតែ​ត្រូវបាន​គេ​ជ្រើសរើស​យកមក​ពិភាក្សា​មិន​ដាច់​ពី​មាត់​។​

​    ​ជាការ​ពិត បន្ទាប់ពី​បានឃើញ​រូបថត​មួយចំនួន​នៃ​តារាចម្រៀង​ស្រី​មកពី​ផលិតកម្ម JYP Entertainment នៅលើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នាពេល​កន្លងមក អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មិនអាច​បញ្ឈប់​អារម្មណ៍​របស់ខ្លួន​មិនឱ្យ​ឆ្កួត​វង្វេង​ជាមួយនឹង​សម្រស់​ដ៏​ល្អឥតខ្ចោះ​របស់​នាង​បានឡើយ​។​

​    ​ទោះបីជា​តារា​ស្រី​វ័យក្មេង​រូបនេះ​ទើបតែ​មាន​វ័យ​ត្រឹមតែ ១៦ ឆ្នាំ​ក៏ដោយ ក៏ Tzuyu បាន​បង្ហាញថា​ទម្រង់​មុខ​ដ៏​គួរឱ្យ​ស្រឡាញ់ និង​ដងខ្លួន​ដ៏​សិច​ស៊ី​របស់​នាង​គឺជា​ទម្រង់​ដ៏​ពិសេស​បំផុត​មួយ​នៅក្នុង​វិ​ស្ស័​យ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​។​

​    ​ហេតុដូចនេះ​ហើយ​ទើប​វា​បាន​បណ្តាលឱ្យ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​អះអាងថា​ជាមួយនឹង​សម្រស់​ដ៏​សែន​ស្រស់ តារាចម្រៀង​វ័យក្មេង​រូបនេះ​គឺ​ពិតជា​ស័ក្តិ​សមជា​តារា​ស្រី​ម្នាក់​ដ៏​ស្អាត​ពិតប្រាកដ​មែន​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់