នៅសុខៗ ភ្លើងឆេះស្មៅនិងព្រៃត្រែងក្នុងដីឡូត៍ទុកចោលមួយកន្លែង ផ្អើលឈុល

ភ្នំពេញ ៖ មានករណីភ្លើងឆេះស្មៅនិងព្រៃត្រែងក្នុងដីឡូត៍ទុកចោលមួយកន្លែង បានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចខាងក្រោយបុរីសុវណ្ណដីឡូត៍ទុកចោលក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ស្មៅនិងព្រៃត្រែងដែលឆេះក្នុងដីឡូត៍មានទំហំ ៤០ ម៉ែត្រគុណនឹង ៥០ម៉ែត្របានឆេះសន្ធោសន្ធៅមិនដឹងមូលហេតុ ហើយភ្លាមៗនោះប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿងបាញ់ពន្លត់អស់ ២គ្រឿងស្មើនឹង ៨ ម៉ែត្រគូប ហើយរលត់ទៅវិញនៅវេលាម៉ោង ៦ និង ៤០ នាទីល្ងាចថ្ងៃដដែល ដោយមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ៕

adverise with khmeread