ពេទ្យស្រីអង់គ្លេស៣នាក់គ្មានជម្រើសអ្វីក្រៅតែពីយកថង់ច្រកសំរាមមកពាក់ដើម្បីការពារខ្លួនពីកូវីដ១៩ ឥឡូវឆ្លងកូវីដគ្រប់គ្នា

យោងតាមសេចក្តីរាយការណ៍កាលពីយប់មិញ(៨មេសា)បានឱ្យដឹងថា គិលានុប្បដ្ឋាយិកាអង់គ្លេសចំនួន ៣ នាក់ ដែលស្លៀកឈុតកៅស៊ូសម្រាប់ប្រមូលសំរាមដោយសារតែខ្វះឧបករណ៍ការពារខ្លួន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។

បុគ្គលិកពេទ្យជួរមុខទាំង៣នាក់នៅមន្ទីរពេទ្យ Northwick Park ក្នុងទីក្រុង Harrow ត្រូវបង្ខំចិត្តពាក់ថង់ច្រកសំរាមនៅលើក្បាលនិងជើងរបស់ពួកគេកាលពីខែមុន ដោយសារខ្វះខាតឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)។

ប្រភពជាន់ខ្ពស់ពីមន្ទីពេទ្យមួយបានប្រាប់សារព័ត៌មាន Daily Telegraph ថា គិលានុបដ្ឋាយិកាទាំង ៣ នាក់នៅក្នុងរូបភាព ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានផ្ទុកមេរោគកូវីដ១៩ទាំងអស់គ្នានៅឯមជ្ឈមណ្ឌលធ្វើតេស្តនៅភាគខាងជើងទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន៕ ប្រភព៖ Daily Mail 

adverise with khmeread