ពីរនាក់​ប្តី​ប្រពន្ធ ជាកម្មកររោងចក្ររងគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ស្លាប់

ស្វាយរៀង ៖ ពីរនាក់​ប្តី​ប្រពន្ធបានរងគ្រោះថ្នាក់ដោយធម្មជាតិ ដោយត្រូវរន្ទះបាញ់ចំបាត់​បង់ជីវិត​ភ្លាមៗ ​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៨​ ខែមេសា ​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង​ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវចេញពីធ្វើការរោងចក្រ មកផ្ទះវិញ ពេលមេឃកំពុងភ្លៀង។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជន​រង​គ្រោះ ទី​១-ឈ្មោះ​ ខាន់​ ណាក់ ភេទ​ប្រុស អាយុ៣២​ឆ្នាំ​ ​និង២-ឈ្មោះ​ ព្រាប សាទ ភេទ​ស្រី អាយុ៣១​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ សង្កាត់​ប្រាសាទ ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ​មុខរបរកម្មករ និងជាកម្មការិនីរោងចក្រ បាមស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ 

សមត្ថកិច្ច​បានបន្តថា ដំបូង​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ និង​ធ្លាក់ភ្លៀង​កក់ខែ​លាយឡំ​នឹង​ខ្យល់​ផ្គរ​រន្ទះបាញ់​ខ្លាំងៗ​ផងនោះស្រាប់តែ​រន្ទះបាញ់​ចំ​​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរ​នៅតាម​ផ្លូវ​វិលត្រឡប់ពីធ្វើការនៅរោងចក្រ មកផ្ទះវិញបណ្ដាល​ឱ្យស្លាប់​ទាំង​២​នាក់​តែម្តង​។​ ប​ច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែកនៅភូមិកណ្តាល សង្កាត់​ប្រាសាទ ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ​ក៏មានករណីរន្ទះបាញ់ងាប់គោចំនួន០២ក្បាលរបស់ឈ្មោះ ភុក នៅថ្ងៃនោះផងដែរ៕

adverise with khmeread