Liverpool នឹងប្រជែងជាមួយក្លឹប Real Madrid ដើម្បីផ្ទេរកីឡាករ Diego Carlos របស់ក្លឹបSevilla

តាមព័ត៌មាន​ថា ក្លឹបហង្សក្រហមLiverpool គ្រោង​ប្រជែង​ជាមួយ​ក្លឹប Real Madrid ដើម្បី​ផ្ទេរ​ខ្សែការ​ពារ Diego Carlosរបស់ក្លឹបSevilla។ក្លឹបហង្សក្រហម​ Liverpool ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ខ្សែការពារកណ្តាលរូបនេះ​កាលពី​​ខែ​មករា​ ប៉ុន្តែមាន​សេចក្តី​រាយការណ៍​ថា ​​ពួកគេ​ប្រហែលជា​រង់ចាំ​រហូត​ដល់​រដូវក្តៅ។

គេជឿថា គ្រូបង្វឹកលោក JurgenKloppបាន​បង្ហាញចំណាប់អារម្មណ៍​ជា​ថ្មី​លើ​កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ​ ស្របពេល​គ្រូបង្វឹក​រូបនេះ​ចង់​ស្វែង​រក​ដៃគូ​ម្នាក់​ទៀត​សម្រាប់សហការជាមួយ​ខ្សែការពារ Virgil van Dijk។

Carlos ដែលទើប​បាន​ចូលរួម​ជាមួយ​ក្លឹប Sevillaកាល​ពីរដូវក្តៅ​ឆ្នាំ​២០១៩ នោះ ​បាន​ព្រលយ​ពាក្យថា ខ្លួនអាចនឹង​ប្រើប្រាស់​ក្លឹបនេះជា​ឈ្នាន់​។កីឡាករ​រូបនេះ​បាន​និយាយថា “​ច្បាស់ណាស់​សម្រាប់ខ្ញុំគឺថា ការ​ចូលរួម​ជាមួយ​ក្លឹប Sevillaគឺជា​ការ​បោះជំហាន​យ៉ាងវែង​ក្នុងអាជីព​របស់ខ្ញុំ​ពីព្រោះនេះគឺជា​ក្លឹបធំ​។

 ប្រសិនបើ​ថ្ងៃណាមួយ​ខ្ញុំត្រូ​វចាកចេញ គឺត្រូវ​តែ​ជា​ការ​ចូលរួម​ជាមួយ​ក្លឹប​កំពូល​នៅក្នុងពិភព​លោក”៕

adverise with khmeread