គ្រូបង្វឹកក្លឹប Bayern Munich មិនសប្បាយចិត្តដោយសារអ្នកចាំទី Manuel Meuerទាមទារប្រាក់ឈ្នួលខ្ពស់

        មាន​ការ​អះអាងថា ក្លឹបយក្សអាល្លឺម៉ង់Bayern Munich ​ខកចិត្តកាន់តែខ្លាំង​ដោយ​សារតែ​កិច្ច​សន្យា​និង​ការ​ទាម​ទារ​ប្រាក់ឈ្នួល​ខ្ពស់​របស់​អ្នក​ចាំទី Manuel Neuer។

        កិច្ច​សន្យា​បច្ចុប្បន្ន​របស់​​ Manuel ​គ្រោង​នឹង​ផុត​នៅ​ឆ្នាំ​២០២១​ ប៉ុន្តែ​អ្នកចាំទី​រូបនេះ​និង​ក្លឹប​មិនទាន់​បាន​ជួប​មុខ​គ្នា​ ដើម្បី​ពិភាក្សា​ការពន្យារកិច្ច​សន្យា​នៅឡើយទេ។

        កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​ចង់​បាន​កិច្ច​សន្យា​លេង​រយៈ​ពេល​៥​ឆ្នាំ​បន្តទៀត ស្របពេល​ចង់​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ប៉ុន្តែ​ក្លឹប Bayern មាន​ភាព​ស្ទាក់​ស្ទើរ​មិន​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀងនោះទេ ខណៈ​ពេល​កីឡាករ​រូបនេះ​នឹង​ឈាន​ចូល​វ័យ​៣៩​ឆ្នាំ​នៅ​ឆ្នាំ​២០២៥។

        ក្លឹបយក្ស​នៅ​ក្របខណ្ឌ Bundesliga នេះ​មិន​សប្បាយចិត្ត​ដោយ​សារតែ​កិច្ច​សន្យា​របស់ Manuel និង​ការ​ទាម​ទារ​ប្រាក់ឈ្នួល​ខ្ពស់។ បណ្តាញ​ព័ត៌មាន​ក៏អះអាងផងដែរ​ថា ក្លឹប Bayern Munich រំពឹងថា ការចរចារវាងភាគីទាំង​ពីរ​នឹង​ប្រសើរ​ឡើង​ដោយ​សារតែ​ទំនាក់ទំនង​យូរអង្វែង៕

adverise with khmeread