លោក Ole Gunnar Solskjaer:Man Utdនឹងឆ្លៀតឱកាសផ្ទេរយកកីឡាករថ្មី ក្នុងអំឡុងពេលមានវិបត្តិកូរ៉ូណា

គ្រូបង្វឹកលោក​ Ole Gunnar Solskjaerមាន​ទំនុកចិត្ត​ថា ក្លឹប​ Man Utd​អាចនឹង​ឆ្លៀត​ឱកាសនាំយក​កីឡាករ​ជា​គោលដៅ​នៅ​រដូវក្តៅនេះស្របពេល​មាន​វិបត្តិ​វីរុសកូរ៉ូណា ។

អ្នក​ចាត់ការ​ក្លឹប​​ Man Utd​រូបនេះ​ជឿថា ក្លឹបមួយចំនួន​ត្រូវ​ការ​ជម្រុះ​កីឡាករ​ចេញ បន្ទាប់ពី​មាន​វិបត្តិហិរញ្ញវត្ថុ​ ហើយ​ពួកគេ​អាច​នឹង​យក​ប្រៀប​នៅពេលនេះ។ក្លឹបនៅ​ពហុកីឡាដ្ឋាន Old Trafford ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀង

ផ្ទេរកីឡាករ​ដូចជា​ Jadon Sancho, Jack Grealishនិង​ Bellingham នៅ​មុន​អ្វី​ដែល​ប្រាកដក្នុងចិត្ត​ថា នឹងមាន​ការ​ផ្អាក​រដូវ​កាល​ទិញដូរ។

លោក Solskjaer បាន​និយាយថា “​វិស័យបាល់ទាត់​នឹង​វិលត្រឡប់​ទៅ​រក​សភាព​ធម្ម​តា​វិញក្នុង​ពេល​ណាមួយ​ ហើយ​វាសំខាន់ខ្លាំងណាស់​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន​នៅពេល​វាកំពុងកើត​ឡើង។

លោក​បន្ត​ថា “​យើង​ចង់​ធ្វើ​ឲ្យ​បាន​ល្អគ្រប់រឿង​ហើយ​ប្រាកដណាស់នៅពេលនេះ​គឺជា​ឱកាស​ក្នុងការ​ចំណាយ​ពេល​ច្រើន​ ​”៕

adverise with khmeread