adverise with khmeread 1

ខ្ទេច​វ៉ាស៊ីនតោន​! កូរ៉េខាងជើង​ចេញ​វីដេអូ​កាត់ត​អំពី​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​វាយប្រហារ​ចំ​កណ្តាល​រដ្ឋធានី​អាមេរិក​

​    ​កូរ៉េខាងជើង​បាន​បញ្ចេ​ញ​វីដេអូ​ឃោសនាការ​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ចំណងជើង​ថា "​ឱកាស​ចុងក្រោយ​" ដោយ​បង្ហាញ​ការបាញ់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចេញពី​នាវាមុជទឹក​វាយ​រាប​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​ដល់​ដី និង​រួមមាន​ទាំង​រូបភាព​ទង់ជាតិ​អាមេរិក​ត្រូវ​ភ្លើង​ឆេះ​ទៀតផង​។ 

​    ​វីដេអូ​រយៈពេល ៤ នាទី​នេះ​បង្ហាញ​បទពិសោធន៍​ដែល​បាន​ឆ្លងកាត់​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ទំនាក់ទំនង​កូរ៉េ​និង​អាមេរិក និង​ចុងបញ្ចប់​នៃ​វីដេអូ​បង្ហាញ​ពី​លទ្ធផល​ចុងក្រោយ​ដែល​អាមេរិក​ទទួលបាន តាមរយៈ​កា​រតាត់​ត​រូប​គ្រាប់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ហោះ​កាត់​ពពក និង​ហើរ​សំដៅ​មក​ដី​វិញ រួច​ធ្លាក់​គ្រាំង​ចំ​ពីមុខ​ទីលាន​វិមាន Lincoln Memorial របស់​រដ្ឋធានី​វ៉ាស៊ីនតោន​។ 

​    ​អគារ​កា​ពី​តូ​ល​របស់​អាមេរិក​បាន​ផ្ទុះ​ដោយសារតែ​ឥទ្ធិពល​នៃ​គ្រាប់បែកនុយក្លេអ៊ែរ ហើយ​សារ​មួយ​ក៏បាន​លោត​ឡើងលើ​អេក្រង់​ជា​ភាសា​កូរ៉េ ថា "​ប្រសិនបើ​ចក្រពត្តិនិយម​អាមេរិក​ខិតចូល​ជិត​យើង​កៀក​តែមួយ​អ៊ី​ញ យើង​នឹង​វាយប្រហារ​ពួកគេ​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ​ភ្លាម​"​។ 

​    ​វីដេអូ​នេះ​ត្រូវបាន​បញ្ចេញ​លើ​វេ​ប​សាយ​ឃោសនាការ​របស់​កូរ៉េខាងជើង ឈ្មោះថា វេ​ប​សាយ DPRK Today និង​បានបង្ហាញ​រូបភាព​នានា​ពី​សម័យ​សង្គ្រាម​កូរ៉េ មាន​ទាំង​ការចាប់​បាន​នាវា​ចារកម្ម​អាមេរិក​ឈ្មោះ Pueblo ក្នុង​ឆ្នាំ ១៩៦៨ និង វិបត្តិ​ដំបូង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅ​ដើម​ទសវត្សរ៍ ១៩៩០​។ 

​    ​វីដេអូ​នេះ​បាន​ហៅ​ព្រឹត្តិការណ៍​ក្នុង​ឃ្លី​ប​នេះ​ថា "​បរាជ័យ​ដ៏​អាម៉ាស់​" ដែល​អាមេរិក​ទទួលរង​ក្រោម​ថ្វីដៃ​របស់​កូរ៉េខាងជើង​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ 

​    ​វីដេអូ​នេះ​បាន​និយាយថា "​សហរដ្ឋអាមេរិក​ត្រូវតែ​ជ្រើសរើស​! វា​អាស្រ័យ​លើ​អ្នកឯង​ថា​តើ​ប្រទេសមួយ​ដែល​គេ​ហៅថា សហរដ្ឋអាមេរិក ត្រូវមាន​នៅលើ​ផែនដី​ឬក៏​អត់​"​។ 

រដ្ឋធានីវ៉ាស៊ីនតោនបច្ចុប្បន្ន

​    ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្កើន​វោហា​ស័ព្ទ​ខ្លាំង​ឡើងៗ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ជាមួយនឹង​ការ​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​សឹង​រាល់ថ្ងៃ និង​ការធ្វើ​សង្គ្រាម​ប្រឆាំង​កូរ៉េខាងត្បូង និង​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង​និង​អាមេរិក​៕ 

កូរ៉េខាងជើងបាញ់កាំភ្លើងធំសំញែងកូរ៉េខាងត្បូងនិងអាមេរិកកាលពីពាក់កណ្តាលសប្តាហ៍នេះ

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់