មនុស្ស៧នាក់តេស្តវិជ្ជមានកូវីដ១៩នៅហាងអាហារដដែលនៅវូហាន នាំឱ្យមានការបារម្ភអំពីការផ្ទុះមេរោគនេះជាថ្មីនៅចិន

មនុស្ស ៧ នាក់ដែលធ្វើតេស្ដវិជ្ជមានកូវីដ១៩ ត្រូវបានផ្សារភ្ជាប់ទៅនឹងភោជនីដ្ឋានដដែលនៅក្នុងប្រទេសចិន ដោយនាំឱ្យមានការបារម្ភអំពីការផ្ទុះមេរោគនេះសាជាថ្មី ខណៈប្រទេសចិនកំពុងឈានទៅរកសភាពធម្មតាត្រឡប់មកវិញ។

វាកើតឡើងនៅពេលដែលអាជ្ញាធរនៅភាគខាងត្បូងនៃទីក្រុងក្វាងចូវរបស់ចិនកំពុងធ្វើការស៊ើបអង្កេតអំពីលទ្ធភាពនៃការឆ្លងមេរោគនេះតាមសហគមន៍ជាបន្តបន្ទាប់ ក្រោយជនជាតិនីហ្សេរីយ៉ា ៥ នាក់បានឆ្លងជំងឺដ៏សាហាវនេះ។

គណៈកម្មការសុខភាពក្វាងចូវបានប្រកាសកាលពីថ្ងៃទី៧មេសាថា ៤ នាក់ក្នុងចំណោមពួកគេបានទៅហាងអាហារ "Emma Food" ជាច្រើនដង។ ម្ចាស់ភោជនីយដ្ឋានរួមជាមួយកូនស្រីរបស់គាត់ និងកូនម្នាក់ទៀត ក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩។

កូវីដ១៩បានផ្ទុះឡើងនៅក្នុងប្រទេសចិន បន្ទាប់ពីមនុស្សរាប់សិបនាក់ ដែលទទួលរងនូវ "ជំងឺរលាកសួតដ៏អាថ៌កំបាំង" ត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារអាហារសមុទ្រដដែលនេះនៅក្នុងទីក្រុងវូហាន៕ ប្រភព៖ Daily Mail 

 

adverise with khmeread