អ្នកគ្រប់គ្រងកាមេរ៉ាថតរបស់ទូរទស្សន៍អាមេរិក ABC News ស្លាប់ដោយសារកូវីដ១៩

ទូរទស្សន៍ ABC News កំពុងកាន់ទុក្ខសម្រាប់ការបាត់បង់អ្នកគ្រប់គ្រងកាមេរ៉ាថតស្ទូឌីយោក្នុងកម្មវិធី Good Morning America (GMA ) ឈ្មោះ Tony Greer ដែលបានស្លាប់ដោយសារតែវីរុសកូរ៉ូណា។ នេះយោងតាមការចេញផ្សារយរបស់កាសែត Hollywood Reporter កាលពីថ្ងៃទី៨មេសា។

សហដៃគូក្នុងកម្មវិធី GMA លោកស្រី Robin Roberts បានប្រកាសការស្លាប់របស់គាត់កាលពីថ្ងៃពុធ។ លោកស្រីនិយាយថា Greer ធ្វើការក្នុងកម្មវិធីពេលព្រឹកច្រើនជាង ៦ ឆ្នាំមកហើយ។

លោកស្រីនិយាយថា "វាពិតជាថ្ងៃសោកសៅសម្រាប់គ្រួសារ GMA ។ គាត់ដូចជាពន្លឺចែងចាំងមួយអ៊ីចឹង។ អ្នកអាចមានអារម្មណ៍ដឹងពីព្រលឹងដ៏ស្រស់ស្អាតរបស់ Greer ។ អ្នកអាចមានអារម្មណ៍នេះតាំងពីរាប់គីឡូម៉ែត្រ។ យើងស្រឡាញ់ Greer យើងស្រឡាញ់រាល់គ្រាទាំងអស់នោះពេលដែលយើងបានប្រាថ្នាដើម្បីចំណាយពេល និងចែករំលែកអនុស្សាវរីយ៍ជាមួយនឹង Greer "៕

adverise with khmeread