ដូនចាស់នៅអង់គ្លេសកាយរកអាហារនៅក្នុងធុងសំរាម ក្រោយពួកចោរចូលលួចអាហារពីផ្ទះគាត់អស់រលីង ចំពេលកំពុងផ្ទុះកូវីដ១៩

ប៉ូលិសនិយាយថា ដូនចាស់ម្នាក់បង្ខំចិត្តរើសអាហារក្នុងធុងសំរាមមកបរិភោគ បន្ទប់ពីអាហារដែលកុម៉្មង់ត្រូវចោរលួច។

ប៉ូលិសត្រូវបានតេហៅទៅផ្ទះជនរងគ្រោះវ័យ ៨៤ ឆ្នាំ ឈ្មោះ Elizabeth ដែលបានជាប់នៅក្នុងផ្ទះដោយសារទ្វារផ្ទះខូច។

ពេលលោកយាយជាប់នៅខាងក្នុងផ្ទះ ជនខិលខូចគ្មានមេត្តាធម៌បានលួចយកអាហារទិញតាមអនឡាញរបស់ជនរងគ្រោះពីមុខផ្ទះក្នុងទីក្រុង Feltham។

ពេលប៉ូលិសមកដល់ ក៏បានជូនលោកយាយទៅហាងផ្ទាល់ដើម្បីទិញអាហារ៕ ប្រភព៖ BBC

adverise with khmeread