រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូស្លាប់បុរសម្នាក់ភ្លាមៗនៅខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចខាងកើតរង្វង់មូលនាងបីគួរស្រូវប្រមាណ ២០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ២ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ផេង វុត្ថា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅរោងចក្រ រស់នៅផ្លូវបេតុង ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជិះម៉ូតូម៉ាក suzuki លែក ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1GQ.7495 ជិះតែម្នាក់ឯង។

តាមសម្ដីបងប្រុសម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគាត់ឮសូរ ប្រាវ រូបគាត់ចេញមកមើលក៏ស្រាប់តែឃើញជនរងគ្រោះខាងលើដេកស្លាប់នៅលើថ្នល់ហើយក៏ឃើញរថយន្តបើក រត់ចេញទៅទិសខាងលិចបាត់តែម្តង ដោយមិនដឹងថារថយន្តម៉ាកអ្វីនោះទេ។

សមត្ថកិច្ចជំនាញចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីលិចទៅកើត។ ចំណែកឯរថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីកើតទៅលិចតែមិនចាំម៉ាកនោះទេ ពីព្រោះម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញបានចុះមកដល់ក៏វាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread