5

​អ្នកគាំទ្រ ៥២,៤​លាន​នាក់​! Kendall Jenner បង្ហើប​ពី​ការសម្ងាត់​នៅក្រោយ​ភាពជោគជ័យ​របស់​នាង​នៅក្នុង Instagram

    ​នាង Kendall Jenner បាន​បង្ហើប​ឱ្យដឹង​អំពី​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​ភាពជោគជ័យ​នៅក្នុង​បណ្តាញ​សង្គម Instagram របស់​នាង​ដែល​បានកើត​ឡើង​ដោយ​ឯកឯង មិនបាន​ប្រើ​លុយ Boost ដូច​តារា​ផ្សេង​នោះទេ​។​

​    ​តារា​ស្រី​ស្ថិតនៅក្នុង​ត្រកូល Kardashians រូបនេះ​បាន​បញ្ជាក់ថា​នាង​មិន​ចូលចិត្ត​មាន​គម្រោង​បង្ហាញ​ពី​រូបថត​របស់​នៅលើ​វេ​ប​សាយ​មួយចំនួន​ពេក​ទេ ហើយ​នាង​បាន​និយាយថា អា​ថ៍កំ​បាំង​នៃ​ភាពជោគជ័យ​លើ Instagram របស់​នាង​គឺ "Organic" (​សំដៅលើ​ការទទួលបាន​អ្នក Follow ដោយ​មិន​ប្រើ​លុយ​ជួល Instagram ឱ្យជួយ Boost ផេ​ក​របស់​នាង​ទេ​)​។

​    ​នាង​បាន​ពន្យល់​ទៅកាន់​ទស្សនា​វ​ដ្តី Vogue ថា "​ខ្ញុំ​ចង់​មានន័យថា អ្វីៗ​គឺ​ពិតជា​វ៉ុល​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ពីព្រោះ​វា​មិនមែនជា​ធាតុពិត​នៃ​ជីវិត​របស់ខ្ញុំ​ទេ​ក្នុងការ​ផ្តោត​សំខាន់​លើ​បណ្តាញ​សង្គម​"​។​

​    ​"​វា​ត្រូវតែ​ជាការ​បង្ហោះ​ដោយ​សុទ្ធតែ​ចិត្ត​...​សរុប​ខ្លី​មានន័យថា អ្នក​មិនបាច់​កំណត់​គម្រោង​អ្វី​នោះឡើយ​។ ពេល​អ្នក​មិនចាំបាច់​បង្ហោះ​អ្វី​ច្រើនពេក​ទេ​។ អ្នក​ត្រូវ​ទុកឱ្យ​ពួកគេ​ចង់​ត្រឡប់​មករក​អ្នក​វិញ​។ នេះហើយ​ជា​អា​ថ៍កំ​បាំង​!"

​    ​ទន្ទឹមនឹង​នេះដែរ តារា​ម៉ូ​ដែល​វ័យ ២០ ឆ្នាំ​ដែលមាន​ចំនួន​អ្នកគាំទ្រ​រហូតដល់​ទៅ​ជាង ៥២​លាន​នាក់​រូបនេះ​បានបង្ហាញ​ឱ្យដឹងថា​កាលពីមុន​នាង​ធ្លាប់បាន​បដិសេធ​ក្នុង​ការអាន​យោបល់​អវិជ្ជមាន​មួយចំនួន​អំពី​នាង​នៅលើ​បណ្តាញ​សង្គម​មួយចំនួន​ដូចជា Facebook, Twitter និង Instagram ខណៈដែល​នាង​នាង​មិន​ចង់ឱ្យ​ខ្លួន​នាង​ផ្ទាល់​ទៅ​ប្រឡូក​នៅក្នុង​ស្ថានភាព​បែប​នោះឡើយ​៕

ប្រភព៖ Lollipop

មតិយោបល់