ឃាត់តាតាលេងល្បែងអាប៉ោង៣នាក់នៅស្រុកកណ្តាលស្ទឹង​

កណ្ដាល ៖ តាតាលេងល្បែងអាប៉ោង៣នាក់ត្រូវបានប៉ូលិសស្រុកកណ្តាលស្ទឹង​ឃាត់ខ្លួននៅ ចំណុចភូមិបាង ឃុំ​ដើមឫស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល នាថ្ងៃព្រហស្បត្តិទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យ០៣នាក់រួមមាន ១.ឈ្មោះ​ សុខ​ សាន ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ​ ទីលំនៅភូមិបាង​ ឃុំ​ដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ (ឃាត់ខ្លួន), ២.ឈ្មោះ ហង់​ ឆៀង ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរ​ កសិករ​ ទីលំនៅភូមិបាង ឃុំដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល ​(ឃាត់ខ្លួន) និង៣.ឈ្មោះ​ ព្រីង​ លន់​ ភេទ​ប្រុស​ អាយុ​៦៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​មាន​ទីលំនៅភូមិ​បាង​ ឃុំដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ (ឃាត់​ខ្លួន​)។ 

វត្ថុតាងចាប់យក ១.មេអាប៉ោងចំនួន០២គ្រាប់, ២.ចានបាញ់អាប៉ោង០១, ៣.ចានទ្រ​០១, ៤.គំរបចានអាប៉ោងចំនួន០១, ៥.​កម្រាលសម្រាប់ចាក់អាប៉ោង​០១ និង៦.លុយខ្មែរចំនួន១៥០០រៀល។

ជមសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង​ ចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread